Back
• អត្ថប្រយោជន៍ៈ ១. ស្លឹក ត្រូវបានគេប្រើប្រាស់ជាស្រ្តាស្លឹករឹត ត្បាញជាស្លឹកប្រក់ផ្ទះ ត្បាញកន្ទេល ការ៉ុង មួក សម្ភារៈដងទឹក ២. ទ្រនុងធាងប្រើជាកន្លាស់ ៣. គែមសងខាងនៃធាងចាស់ រឹងមាំហៅថាទ្រាំង ធ្វើជារនាបគ្រែ ឈើច្រត់ ដំបង ព្រួញស្នា ទ្រូ វែកកូបាយ វែកឆា ចង្កឹះ និងសម្ភារះប្រើប្រាស់ច្រើនមុខទៀត។ តាមតំបន់ខ្លះគេយកទ្រាំងដាក់នៅក្នុងផ្ទះ លើក្បាលដំណេកសម្រាប់បណ្តេញព្រាយបីសាច និងនាំមកនូវសុខសប្បាយដល់ក្រុមគ្រួសារ។ ៤. ផ្លែ បំពុលត្រី ៥. ឫស យកមកដុសចម្រោះយកទឹកផឹក ជួយព្យាបាលគ្រុនផ្តាសាយ ជួយកែអាការៈគ្រុនក្ដៅ ជួយបញ្ចេញញើស ។ ៦. ដើមតូច យកមកស្ងោរផឹកជួយព្យាបាលរោគក្រពះ សម្រួលពោះវៀន ។ល។