Back
ខេត្តស្ទឹងត្រែង ប្រភេទផ្កាដែលឃ្មុំក្រេបភាគច្រើនមានដូចជា ផ្កាប្រសេក ផ្កាចារ ផ្កាស្លែង ផ្កាត្របែកព្រៃ ផ្កាស្វាយ ផ្កាឈើក្រំ ស្រឡៅ និង ផ្កាខ្ទុំ។ ១ ផ្កាប្រសេក ស្វាយព្រៃ ត្របែកព្រៃ ជារុក្ខជាតិដែលជួយសំរួលដល់ក្រពះ ពោះវៀន ២ ផ្កាស្លែង ស្រឡៅ និងឈើក្រំ ជារុក្ខជាតិដែលប្រើសំរាប់ ជម្ងឺគ្រុនចាញ់ ក្រពះ និងជំនួយកំលាំង ងាយស្រួលបន្ទោរបង់ គេងលក់ស្រួល ជាដើម។ ៣ ផ្កាចារ និងផ្កាខ្ទុំ ជារុក្ខជាតិជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្ឡួន (ការបន្សាបជាតិ ស្រវឹងជាដើម)។ ? ដូចម្តេច ហៅថាឃ្មុំព្រៃ ទឹកឃ្មុំព្រៃនេះត្រូវបានប្រមូលចេញពីឃ្មុំធំ (ឃ្មុំចង្អេរ ឬឃ្មុំស្លឹកត្រចៀកដំរី) ដែលមាននៅក្នុងព្រៃធម្មជាតិ ដូចជាព្រៃកោងកាង ព្រៃតំបន់ដីសើម និងព្រៃតំបន់ភ្នំ ជាពិសេសនៅក្នុងតំបន់ព្រៃការពារ និងព្រៃសហគមន៍តែប៉ុណ្ណោះ។ អ្នកប្រមូលឃ្មុំព្រៃអនុវត្តន៍ការប្រមូលតាមស្តង់ដារទឹកឃ្មុំព្រៃកម្ពុជាដូចជាការប្រមូលតែសំបុកឃ្មុំណាដែលចាស់ ប្រើគុបផ្សែង និងប្រមូលតែ៨០%នៃក្បាលទឹកឃ្មុំតែប៉ុណ្ណោះ…។