Back
ខេត្តក្រចេះ ផ្កាភាគច្រើនជាប្រភេទផ្កាល្ងៀងធំ ផ្កាពួចអួល ផ្កាមៀនព្រៃ ផ្កាក្រវ៉ាន់ ផ្កាគ្រុយ ផ្កាស្វាយព្រៃ និងផ្កាពពេល។ ១ ផ្កាល្ងៀងធំ ជារុក្ខជាតិដែលមានរសជាតិចត់បន្តិចសំរាប់ជួយដល់ស្រ្តីទាស់សរសៃ ២ ផ្កាពួចអួល ជារុក្ខជាតិប្រើសំរាប់សំរួលដល់បញ្ហាក្រពះ បាយបាន ៣ ផ្កាមៀនព្រៃ ជារុក្ខជាតិប្រើសំរាប់ជំនួយកំលាំង បាយបាន គេងលក់ស្រួល ៤ ផ្កាក្រវ៉ាន់ ជារុក្ខជាតិដែលត្រូវបានគេប្រើសំរាប់បន្សាបជាតិនៅក្នុងខ្លួន ៥ ផ្កាគ្រុយ ស្វាយព្រៃ និងពពេល ជារុក្ខជាតិដុះក្នុងព្រៃដែលប្រើសំរាប់ការឈឺចុកចាប់ នៅក្នុងពោះ ឈឺបំពង់ករ ផ្តាសាយ និងអស់កម្លាំង។ ? ដូចម្តេច ហៅថាឃ្មុំព្រៃ ទឹកឃ្មុំព្រៃនេះត្រូវបានប្រមូលចេញពីឃ្មុំធំ (ឃ្មុំចង្អេរ ឬឃ្មុំស្លឹកត្រចៀកដំរី) ដែលមាននៅក្នុងព្រៃធម្មជាតិ ដូចជាព្រៃកោងកាង ព្រៃតំបន់ដីសើម និងព្រៃតំបន់ភ្នំ ជាពិសេសនៅក្នុងតំបន់ព្រៃការពារ និងព្រៃសហគមន៍តែប៉ុណ្ណោះ។ អ្នកប្រមូលឃ្មុំព្រៃអនុវត្តន៍ការប្រមូលតាមស្តង់ដារទឹកឃ្មុំព្រៃកម្ពុជាដូចជាការប្រមូលតែសំបុកឃ្មុំណាដែលចាស់ ប្រើគុបផ្សែង និងប្រមូលតែ៨០%នៃក្បាលទឹកឃ្មុំតែប៉ុណ្ណោះ…។