Back
ដូចម្តេច ហៅថាឃ្មុំព្រៃ ទឹកឃ្មុំព្រៃនេះត្រូវបានប្រមូលចេញពីឃ្មុំធំ (ឃ្មុំចង្អេរ ឬឃ្មុំស្លឹកត្រចៀកដំរី) ដែលមាននៅក្នុងព្រៃធម្មជាតិ ដូចជាព្រៃកោងកាង ព្រៃតំបន់ដីសើម និងព្រៃតំបន់ភ្នំ ជាពិសេសនៅក្នុងតំបន់ព្រៃការពារ និងព្រៃសហគមន៍តែប៉ុណ្ណោះ។ អ្នកប្រមូលឃ្មុំព្រៃអនុវត្តន៍ការប្រមូលតាមស្តង់ដារទឹកឃ្មុំព្រៃកម្ពុជាដូចជាការប្រមូលតែសំបុកឃ្មុំណាដែលចាស់ ប្រើគុបផ្សែង និងប្រមូលតែ៨០%នៃក្បាលទឹកឃ្មុំតែប៉ុណ្ណោះ…។
- ទឹកឃ្មុំព្រៃមានពណ៌មាស និងរសជាតិផ្អែមធម្មតា មានក្លិនឈ្ងុយស្រាល- រដូវការប្រមូលផល គឺរដូវប្រាំង- រយះពេលប្រមូល ខែមីនា ដល់ឧសភា។ខេត្តមណ្ឌលគិរី ភាគច្រើននៃផ្កាដែលឃ្មុំក្រេបមានដូចជា ផ្កាវល្លិ័ ផ្កាព្រីង ផ្កាចំបក់ ផ្កាស្រឡៅ និងផ្កាពោន។ ១. ផ្កាវល្លិ័ ជាប្រភេទរុក្ខជាតិវល្លិ័ម្យ៉ាងដែលគេយកមកធ្វើជាថ្នាំព្យាបាលជម្ងឺក្រពះ និងពោះវៀន២. ផ្កាព្រីង ក៏ជាប្រភេទរុក្ខជាតិដែលគេយកមកព្យាបាលជម្ងឺរាគរូស៣. ផ្កាពោន ជារុក្ខជាតិប្រើសំរាប់ស្រ្តីសំរាលកូនខ្ចី ព្យាបាលស្បូន និងសំរាប់ជួយដល់ ស្ត្រីអោយសំបូរទឹកដោះ៤. ផ្កាចំបក់ និងស្រឡៅ ជារុក្ខជាតិប្រើសំរាប់ព្យាបាលក្រពះ និងពោះវៀន