Back
ជីបំប៉នពិសេស ម៉ាស្ទ័រ ផ្លាវ័រ (10-60-10+TE)
គុណប្រយោជន៍
- ផ្គត់ផ្គង់សារធាតុបំប៉នម៉ាក្រូ និងមីក្រូ ដែលមានសារធាតុសំខាន់បំផុតដល់ដំណាំ។
- ជំរុញអោយមានពន្លកផ្កាច្រើន ជាពិសេសមានប្រសិទ្ធិភាពក្នុងការជំរុញ អោយផ្កាចេញខុសរដូវ។
- ជំរុញអោយការលូតលាស់ពន្លកផ្កា និងជំរុញអោយផ្កាចេញស្រុះល្អ។
- ទងផ្កាថ្លោស ផ្ការីកមានកម្លាំងល្អ ស្រុះ អត្រាកាន់ផ្លែខ្ពស់ ទប់ស្កាត់ការជ្រុះផ្កា និងក្ដិប។
- ជំរុញអោយប្រព័ន្ធឬសលូតលាស់ខ្លាំង បង្កើនភាពរឹងមាំដល់ដំណាំ បង្កើនប្រសិទ្ធិភាព នៃការស្រូបយកសារធាតុចិញ្ចឹមដើម្បីបំប៉នដល់ផ្លែ។
- អោយស្របតាមលក្ខខណ្ឌស្ដង់ដា Blobal GAP ។
សេចក្ដីណែនាំពីរបៀបប្រើ
- ប្រភេទដំណាំ ដំណាំគ្រប់ប្រភេទ
- បរិមាណប្រើប្រាស់ ១កញ្ចប់ ៥០ក្រាម លាយ ២៥លីត្រទឹក ដំណាក់កាលប្រើ ប្រើប្រាស់ ១ ទៅ ៣ ដង ចន្លោះនៃការបាញ់ ៧ ទៅ ១០ថ្ងៃ។
ចំណាំ
- បាញ់នៅពេលព្រឹកព្រលឹម ឬ ល្ងាច (នៅពេលមេឃត្រជាក់)
- រក្សាទុកជីនៅកន្លែងស្ងួត មានខ្យល់ចេញចូល
- រក្សាទុកអោយផុតពីដៃក្មេង និងចំណីអាហារ
- អាចប្រើជាមួយថ្នាំការពារ រុក្ខជាតិ ដែលមិនមានប្រភពពីទង់ដែង។