Back
ឈ្មោះក្រុមនិស្សិត៖ មិត្តអេកូកសិកម្ម (AgroecoMate)
ឈ្មោះផលិតផល៖ បាយអូទ្រីម៉ា (BioTrima)
ទ្រីកូដឺម៉ា (Trichoderma) គឺជាធាតុចូលមានជីវិតសម្រាប់វិស័យកសិកម្ម (Agricultural BioInput) ហើយក៏ជាភ្នាក់ងារជីវសាស្រ្ត (BioControl Agent) មួយដែលអាចការពារដំណាំពីពពួកផ្សិតចង្រៃដែលបង្ករជាជម្ងឺនៅលើឬស គល់ ដើម ស្លឹក និងផ្លែ ផងដែរ។
វិធីសាស្ត្រប្រើប្រាស់ (Application)
➢ ទ្រីកូដឺម៉ា ១០ ក្រាម លាយជាមួយទឹក ស្រោចជុំវិញដើម
➢ ទ្រីកូដឺម៉ា ៨ ក្រាម លាយជាមួយនឹងគ្រាប់ពូជ ១ គីឡូក្រាម
➢ ទ្រីកូដឺម៉ា ៥ គីឡូក្រាម បាចនៅលើផ្ទៃដីដាំដំណាំ ១ ហិកតា បន្ទាប់មកភ្ជួរត្រឡប់។
➢ ទ្រីកូដឺម៉ា ១០ ទៅ ២៥ ក្រាម លាយជាមួយទឹក ១ លីត្រ ប្រើលើថ្នាលសំណាប ១០០ មែត្រការ៉េ
➢ ទ្រីកូដឺម៉ា ២០ ទៅ ៥០ ក្រាម លាយជាមួយនឹងទឹក ២០ លីត្រ ដើម្បីបាញ់ទៅលើដំណាំគ្រប់ប្រភេទ
➢ ទ្រីកូដឺម៉ា ១០ ទៅ ២០ ក្រាម លាយជាមួយនឹងទឹក ១ លីត្រ ប្រើប្រាស់សម្រាប់ត្រាំកូនដំណុះ រយៈពេលពី ១០ ទៅ ៣០ នាទី មុនពេលស្ទូង។
➢ ទ្រីកូដឺម៉ា ២៥០ ក្រាម លាយជាមួយទឹកច្របល់ជាមួយគ្រាប់ពូជផ្អាប់រយៈពេល ២៤ ម៉ោង (ចំពោះគ្រាប់ពូជស្រូវដែលសាបក្នុងផ្ទៃដី ១ ហិចតា)។
➢ ទ្រីកូដឺម៉ា ១ ទៅ ៤ គីឡូក្រាម លាយជាមួយកំប៉ុស្តិ៍ ជីសរីរាង្គ ឬលាមកសត្វពុកផុយ ១០០០ គីឡូក្រាម ដោយគ្របទុករយៈពេល ៧ ថ្ងៃ ហើយ ៣ ទៅ ៤ ថ្ងៃ ត្រូវត្រឡប់ម្តង មុននឹងយកទៅប្រើប្រាស់។ ចំណុចគួរចងចាំ
➢ ផ្អាកការប្រើប្រាស់ប្រើប្រាស់ថ្នាំសំលាប់ផ្សិតអោយបាន ៤ ទៅ ៥ ថ្ងៃ មុនពេលប្រើផ្សិតទ្រីកូដឺម៉ា
➢ មិនត្រូវប្រើប្រាស់នៅលើដីស្ងួតនោះទេ ផ្សិតទ្រីកូដឺម៉ាទាមទារដីមានសំណើមគ្រប់គ្រាន់ ដើម្បីលូតលាស់
➢ ជៀសវាងការដាក់ផ្សិតទ្រីកូដឺម៉ា ឬគ្រាប់ពូជប្រលាក់ជាមួយម្សៅទ្រីកូដឺម៉ានៅក្រោមពន្លឺ ឬកំដៅថ្ងៃ
➢ ពេលវេលាដែលសមស្របសម្រាប់ការប្រើប្រាស់ គឺនៅពេលព្រឹក និងពេលល្ងាចដែលគ្មានពន្លឺថ្ងៃ
➢ រក្សាទុក្ខនៅកន្លែងដែលមានសីតុណ្ហភាពចន្លោះពី ២៨ ទៅ ៣០ អង្សាសេ ព្រោះពួកវា ជាធាតុចូលមានជីវិត។
ទម្ងន់៖ ៥០០ ក្រាម, តម្លៃ៖ ២០០០០៛