Back
សណ្តែកសៀងសរីរាង្គនេះត្រូវបានដាំដុះក្នុងស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម លើផ្ទៃដីតែ 4000 ម៉ែត្រការ៉េបុណ្ណោះ។ ការដាំដុះដោយប្រើប្រាស់ជីសរីរាង្គ Coop ដែលមានវិញ្ញាបនបត្រសរីរាង្គ ជម្រះស្មៅដោយកំលាំងមនុស្ស (មិនប្រើថ្នាំសំលាប់ស្មៅ) និងការពារសត្វល្អិតដោយប្រើប្រេងស្តៅ។ ក្រោយពីការសម្រួត គ្រាប់សណ្តែកត្រូវបានរក្សាទុកក្នុងប៊ីដុងចំណុះ 30 លីត្របិទជិត (គ្មានខ្យល់ចេញចូល) ដើម្បីរក្សាគុណភាណដោយមិនប្រើប្រាស់សារធាតុគីមី។