Back
គ្រប់ៗគ្រាប់អង្ករ រតនៈរ៉ាយស៍ ត្រូវបានផលិតឡើងដោយដៃកសិករខ្មែរផ្ទាល់ក្នុងខេត្តព្រះវិហារតាមស្ដង់ដានិងគោលការណ៍កសិកម្មសរីរាង្គ។ រតនៈរ៉ាយស៍ផ្តោតសំខាន់លើសុខភាពរបស់អ្នកបរិភោគ ដូច្នេះគ្មានការប្រើប្រាស់ជីនិងថ្នាំគីមីកសិកម្មឬសារធាតុគីមីផ្សេងៗឡើយនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មទាំងមូលរាប់ចាប់ពីការដាំដុះ ការប្រមូលផល ការស្តុកទុក ការកែច្នៃ និងការវេចខ្ចប់ ទាំងអស់នេះជាកត្តាធានាបាននូវគុណភាព សុវត្ថិភាព និងរសជាតិពីធម្មជាតិ។ រាល់ការជាវអង្ករ រតនៈរ៉ាយ៍ លោកអ្នកមិនត្រឹមតែទទួលបានសុខភាពល្អសំរាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយរួមចំណែកក្នុងការលើកស្ទួយជីវភាពកសិករ បង្កើនគុណភាពនិងសុខភាពដីកសិកម្ម និងការរក្សាធនធានធម្មជាតិរបស់ប្រទេសយើងប្រកបដោយនិរន្តរភាព។