Back
ថ្នាំកម្ចាត់ស្មៅ អានរ៉ាយដាប់ Anraidup 480SL (Glyphosate IPA Salt 480g/l)
អានរ៉ាយដាប់ Anraidup 480SL គឺជាថ្នាំកម្ចាត់ស្មៅ មិនជម្រើស ដោយជ្រាបចូល ក្រោយដំណុះគ្រាប់។
- ថ្នាំមានប្រសិទ្ធិភាពខ្ពស់កម្ចាត់បានគ្រប់ប្រភេទស្មៅស្លឹកស្រួច និងស្មៅស្លឹកធំ ដូចជា ស្បូវ ស្មៅអំបោះ ស្រង៉ែ ក្រវាញជ្រូក ស្មៅស្លឹកឬស្សី ស្មៅបារាំង ចំផ្លង ព្រះខ្លប។
- ថ្នាំប្រើប្រាស់សម្រាប់កម្ចាត់ស្មៅនៅក្នុងចំការដំណាំហូបផ្លែ ដំណាំឧស្សាហកម្មយូរឆ្នាំ កម្ចាត់ស្មៅ មិនមានការដាំដុះដំណាំ កម្ចាត់ស្មៅមុននិងធ្វើការដាំដំណាំជារាងរាល់ឆ្នាំ កម្ចាត់ស្មៅនៅតាម ចន្លោះរងដំណាំរួមផ្សំ រយៈពេលខ្លី (ប្រើគំរបរបាំងក្បាលបាញ់ ដើម្បីការពារកុំអោយ ថ្នាំខ្ទាត់ប៉ះ ត្រូវផ្នែកបៃតងរបស់ដំណាំ)។
របៀបប្រើប្រាស់
- ស្បូវ បរិមាណ ៤-៦លីត្រ/ហត ។ លាយ ៨០-១០០មល/ធុង៨លីត្រទឹក។
- កម្ចាត់ស្មៅជាច្រើនប្រភេទទៀត (ស្មៅអំបោះ ព្រះខ្លប កន្ធាងខែត្រ ក្រវាញជ្រូក…) បរិមាណ ២-៣លីត្រ/ហត។ លាយ ៥០-៦០មល/ធុង៨លីត្រទឹក។ បរិមាណទឹកបាញ់ ៤០០-៦០០លីត្រ/ហត។
ចំណាំ
- ប្រើប្រាស់ទឹកថ្លាល្អដើម្បីលាយថ្នាំ
- បាញ់ថ្នាំនៅពេលមេឃមានថ្ងៃ គ្មានភ្លៀង មិនត្រូវបាញ់ថ្នាំទៅលើដី លិចទឹក ឬដីស្ងួតហួតហែង
- បាញ់ថ្នាំអោយជោគស្លឹកស្មៅ គួរបាញ់ថ្នាំនៅពេលស្មៅនៅខ្ចី ស្មៅកំពុងលូតលាស់ខ្លាំង។ មិនត្រូវបាញ់ថ្នាំនៅពេលដើមស្មៅសុទ្ធតែធូលី។