Back
ថ្នាំកម្ចាត់ស្មៅ បាយទ័រ-ក្រាស Byter-Grass (Glyphosate IPA Salt 480g/l SL)
អត្ថប្រយោជន៍ផលិតផល និងបច្ចេកទេសប្រើប្រាស់
គឺជាថ្នាំជម្រាបកម្ចាត់ស្មៅក្រោយដំណុះគ្រាប់ មានលក្ខណៈមិនជម្រើស កម្ចាត់ស្មៅនៅទីវាលគ្រប់ប្រភេទ និងនៅក្នុងចំការដំណាំហូបផ្លែ ចំការដំណាំឧស្សាហកម្មផ្សេងទៀត។
ប្រភេទដំណាំ ចំការក្រូច ទប់ស្កាត់ចំពោះ ប្រភេទស្បូវ និងស្មៅចង្រៃគ្រប់ប្រភេទ បរិមាណប្រើប្រាស់ 4000-8000ml/ha វិធីប្រើ បាញ់សាចលើស្លឹក និងដើម។
- ផលិតផលនេះប្រើនៅពេលស្មៅដុះបាន 4-6ថ្ងៃ ឬ ពី 5-15cm ត្រូវបាញ់ទៅលើស្លឹកនិងដើម។ ពេលប្រើប្រាស់ត្រូវលាយជាមួយទឹកស្អាតជានិច្ច។
- ជាផលិតផលថ្នាំកម្ចាត់ស្មៅមិនជម្រើសពេលបាញ់ថ្នាំសុំប្រយ័ត្នកុំអោយបាញ់ទៅលើ ស្លឹក ដើម ដំណាំហូបផ្លែ ឬដំណាំផ្សេងទៀតឡើយ។
- នៅពេលបាញ់ថ្នាំគួរជ្រើសរើសអាកាសធាតុត្រជាក់ ឬមេឃស្រលះល្អ ក្រោយបាញ់ថ្នាំ 3ថ្ងៃមិនត្រូវកាត់ស្មៅ ប្រលែងសត្វ ឬរាស់ដីឡើយ។